វេទិកាសាធារណៈ រៀបចំដោយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ


តំបែរ៖ នៅវត្តគោកស្រុក ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ បានប្រារព្ធវេទិកាសាធារណៈ រៀបចំដោយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ដោយមានឯកឧត្តម លោកជំទាវ លោកអនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកតំបែរ ចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំង លោកក្រុមប្រឹក្សាឃុំ ភូមិ លោកគ្រូអ្នកគ្រូ តំណាងសិប្បករ អាជីវករ និងប្រជាជនចូលរួមសរុប ៧៦២ នាក់ ដើម្បីត្រួតពិត្យនិងគាំទ្រការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
សមាជិកចូលរូម ក្នុងវេទិកាទទួលបានការឧបត្តម្ភពីឯកឧត្តម រដ្ឋមន្រ្តី នូវថវិកាក្នុងម្នាក់ ៗចំនួន ១០ ០០០ រៀល និងបានជួយឧបត្ថម្ភនូវថវិកាមួយចំនួន កសាង សមិទ្ធិផលនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។១៨ កុម្ភះ ២០១៧

 

170219 Veng Sakhon

170219 Veng Sakhon2

170219 Veng Sakhon3