ឯកឧត្តម ផៃ ស៊ីផាន នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានមានប្រសាសន៍ ដល់ក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា ថា គណបក្សប្រជាជនកម្ពុជា គ្មានបំណង ឬប្រាថ្នារំលាយគណបក្សសង្គ្រោះជាតិដូចការលើកឡើងរបស់ក្រុមបរទេស និងបក្សពួក ដែលមាននិន្នាការប្រឆាំងនិងគណបក្សកាន់អំណាចនោះទេ។
ឯកឧត្តម បានបញ្ជាក់ថា “CNRPក្រៅពីបុគ្គលប្រព្រឹត្តបទល្មើសនិងច្បាប់ ក៏ដូចជាប៉ះពាល់និងសីលធម៌ គឺគណបក្សនេះ មានធនធានមនុស្ស និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែង។ នេះជាឱកាសសម្រាប់CNRP ក្នុងការអនុវត្តន៍ប្រជាធិបតេយ្យផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាឱកាសសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងបក្សបន្តវេន”។