គណបក្សប្រជាជនឃុំព្រះធាតុ បើកកិច្ចប្រជុំគណបក្សប្រកាសសេចក្ដីសម្រេចស្ដីពីការរៀបចំសមាសភាពសាខាបក្សទាំង២២


ស្រុកអូររាំងឪ៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ គណបក្សប្រជាជនឃុំព្រះធាតុ ស្រុកអូររាំងឪ បានបើកកិច្ចប្រជុំគណបក្សប្រកាសសេចក្ដីសម្រេចស្ដីពីការរៀបចំសមាសភាពសាខាបក្សទាំង២២ ។ប្រកាសស្ដេចក្ដីសម្រេចក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ដ ថ្នាក់ស្រុក ថ្នាក់ឃុំចុះជួយភូមិ នឹងប្រកាសសមាសភាពសកម្មជនម្នាក់ក្ដាប់៣ក្រុមបក្ស ក្រោមអធិបតីភាពលោកឯម សុគន្ធ ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជន កម្ពុជា ប្រធានក្រុមការងារចុះជួយឃុំព្រះធាតុ អមដោយលោក គង់ ផាន់ គណះអចិន្រ្ដៃយ៍គណះកម្មាធិការគណបក្សស្រុកអូររាំងឪ អនុប្រធានក្រុមការងារចុះជួយឃុំព្រះធាតុ លោកទ្រី ពៅ សមាជិកគណះកម្មាធិការគណបក្សស្រុកអូររាំងឪ អនុប្រធានក្រុមការងារចុះជួយឃុំព្រះធាតុលោកស្រីសិុន ស៊ាងហៃ សមាជិកគណះកម្មាធិការគណបក្សស្រុកអូររាំងឪ ក្រុមការងារចុះជួយពង្រឹងភូមិ ។
ក្រោយពីបានប្រកាសរួចរាល់ហើយលោកឯម សុគន្ធ មានមតិសំណេះសំណាលផ្ដាំផ្ញើដល់សមាជិក សមាជិការទាំងអស់អោយចេះសាមគ្គីគ្នាចុះតាមខ្នងផ្ទះសួរសុកទុក្ខប្រជាពលរដ្ឋ ជាពិសេសចុះជួបក្រ្មមបក្ស ពង្រឹងក្រ្មមបក្សអោយញឹកញាប់ ណែនាំក្រុមបក្សអោយស្គាល់សមាជិក នឹងអោយសមាជិកស្គាល់ប្រធានក្រុមបក្ស ។
មានតិសំណេះសំណាលចប់សព្វគ្រប់លោកឯម សុគន្ធ បានឧបត្ថម្ភជាថវិការដល់សមាជិក សមាជិការចំនួន២១៦នាក់ ក្នុងម្នាក់ៗ៥០០០៛ ។

1.11.10.2016

2.11.10.2016