ត្បូងឃ្មុំ៖រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារទំនាក់ទំនង និងដំណោះស្រាយវិវាទ ក្រោមអធិបតីភាព ឯឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាប្រធានកម្រង និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ជាអនុប្រធានកម្រង ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំ និងឧបត្ថម្ភដោយ សមាគមន៍ជាតិក្រុមប្រឹក្សារាជធានីខេត្ត (កម្រងទី៣) និងសាលាខេត្តត្បូងឃ្មុំ។
ឯឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ជាប្រធានកម្រង និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ជាអនុប្រធានកម្រងបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារទំនាក់ទំនង និងដំណោះស្រាយវិវាទ
