ស្រុកក្រូចឆ្មារ៖ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ផ្ទៃបឹងសរុប ១០៧ ហត នេះមិនត្រឹមតែជាជម្រកមច្ឆាដ៏មិនអាចខ្វះបានប៉ុណ្ណោះទេ ប៉ុន្តែអាងនេះក៏មានសារប្រយោជន៍បំផុតសម្រាប់បម្រើដល់ការដាំដុះក្នងរដូវប្រាំងរបស់បងប្អូនកសិករ ពិសេសដីស្រូវប្រាំងដែលគ្របដណ្តប់លើផ្ទៃដី ៥៥០ ហត និងដីដាំដំណាំពោត និងថ្នាំជក់ ៦៧០ហត។