លោក ឡុង ធាម អភិបាលនៃគណៈអភិបាលស្រុក លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុុមប្រឹក្សាស្រុក រួមជាមួយលោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក បាននាំយកនូវទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃ


នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង ធាម អភិបាលនៃគណៈអភិបាលស្រុក លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុុមប្រឹក្សាស្រុក រួមជាមួយលោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក បាននាំយកនូវទេយ្យទាន និងទេយ្យវត្ថុរួមមានបច្ច័យ ១.២០០.០០០ រៀល និងភេសជ្ជៈមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ និងចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធសូត្រមន្ដកាន់វេនបិណ្ឌទី ៣ ស្ថិតនៅវត្តកែវអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅក្នុងពិធីនេះ ក៏មានការវេប្រគេនដល់ព្រះសង្ឃវត្តកែវអំពុកនូវអណ្ដូងទឹកចំនួន ០១ ដែលជាអំណោយរបស់លោកអភិបាលស្រុក កសាងជូនវត្តកែវអំពុកកំឡុងពេលខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំ ២០១៦ នេះ ។

FB_IMG_1474764765816

FB_IMG_1474764773441