ពិធីចែកអំណោយរបស់ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ដល់ប្អូនៗសិស្សានុសិស្សជ័យលាភីលេខ​ ១​ ដល់លេខ​ ៣​ ប្រចាំវិទ្យាល័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦​​


ស្រុកអូររាំងឪ៖ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងបីវិទ្យាល័យក្នុងស្រុក​ ដែលទទួលបានជ័យលាភី​ពិន្ទុខ្ពស់ពីលេខ​ ១​ ដល់លេខ​ ៣​ ប្រចាំវិទ្យាល័យ,​ ពិន្ទុខ្ពស់ជាងគេប្រចាំស្រុក​ និងវិទ្យាល័យ​ទាំងបី​ ក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦​​ ។​ នៅព្រឹកថ្ងៃទី​ ១៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ នេះ​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ​ បានចាត់ឯកឧត្តម​ រ័ត្ន​ វិរៈ​ ព្រមទាំងសហការី​ និងមានការចូលរួមពីលោក​ ងួន​ ប៊ុណ្ណាន​ អភិបាលស្រុកអូររាំងឪ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល​ និងប្រគល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានជ័យលាភី​ ក្នុងនោះរួមមាន​ ៖​ លេខ​ ១​ ប្រចាំវិទ្យាល័យ​ សរុបចំនួន​ ០៣​ នាក់​ ក្នុងម្នាក់ទទួលបានថវិកាចំនួន​ ៨០០.០០០៛,​ លេខ​ ២​ ប្រចាំវិទ្យាល័យ​ សរុបចំនួន​ ០៣​ នាក់​ ក្នុងម្នាក់ទទួលបានថវិកាចំនួន​ ៦០០.០០០៛,​ លេខ​ ៣​ ប្រចាំវិទ្យាល័យ​ សរុបចំនួន​ ០៣​ នាក់​ ក្នុងម្នាក់ទទួលបានថវិកាចំនួន​ ៤០០.០០០៛,​ ចំពោះសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេប្រចាំស្រុកចំនួន​ ០១​ នាក់​ ទទួលបាន​ iPad Mini ០១​ គ្រឿង​ និងវិទ្យាល័យ​ទាំងបី​ ទទួលបាន​ Computer Dell Desktop និង​ Printer HP ក្នុងមួយវិទ្យាល័យ​ ០១​ សម្រាប់​ ។​ ពិធីនេះដែរ​ មានការចូលរួមពី​ លោកគ្រូនាយកវិទ្យាល័យទាំងបី,​ មន្ត្រីរដ្ឋបាលស្រុក,​ សសយក​ ស្រុក​,​ លោកគ្រូ​ អ្នកគ្រូ​,​ ការិយាល័យ​អប់រំស្រុក,​ អាណាព្យាបាល​ និងប្អូនៗសិស្សានុសិស្ស​ ។

1.អូររាំងឪ 15.09.2016

 

2.អូររាំងឪ 15.09.2016

3.អូររាំងឪ 15.09.2016