អូររាំងឪ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្រោយពីការចង្អុលបង្ហាញរបស់សម្តេចតេជោនាយរដ្ឋមន្ត្រី ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យទីតាំងជាក់ស្ដែងលើករណីប្រជាពលរដ្ឋ ២១គ្រួសារស្នើប័ណ្ណកម្មសិទ្ធដីនៅវិទ្យាល័យអូររាំងឪ ឃុំគងជ័យ ស្រុកអូររាំងឪ។ នេះគឺជាការខិតខំមួយយ៉ាងសកម្មដើម្បីកាត់បន្ថយទំនាស់កើតឡើងកន្លងមក របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាល។