សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ


នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ( ASEAN Lifetime Achievement Award) ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាសីុ( Asian Strategy & Leadership Institute-ASLI)នៅទីក្រុងវៀងចន្ទ័ ប្រទេសឡាវ មកដល់ពេលនេះ មានឥស្សរជនតែបីរូបប៉ុណ្ណោះដែលទទូលបានពានរង្វាន់នេះ ឯកឧត្តម លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី បណ្ឌិត មហាធៀ ម៉ូហាមេដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី និង ស៊ុលតង់ ណាសរីនសាហ៌នៃរដ្ឋប៉េរ៉ាក់ របស់ម៉ាឡេសុី សម្តេតេជោ ជាឥស្សរជនទី៤ដែលទទួលបានពានរង្វាន់នេះ ។

hun sen