ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារកណ្ដាលចុះជួយខេត្តត្បូងឃ្មុំ និងកំពង់ចាម ទទួលបន្ទុកការងារយុវជន បានលើកទឹកចិត្តដល់ក្រុមយុវជនឲ្យចេះជួយគ្នា ស្រឡាញ់គ្នា ធ្វើតែអំពើល្អដើម្បីបម្រើប្រជាពលរដ្ឋដើម្បីដណ្តើមប្រៀបឈ្នះនាពេលខាងមុខ។
ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងពិធីធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សស្រុក សកម្មជនវិទ្យាល័យ អនុវិទ្យាល័យ ឃុំ បក្សមូលដ្ឋានចម្ការកៅស៊ូក្រែក និងភូមិ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦ ។