មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាន និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកអូររាំងឪ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ នៅបរិវេណវិទ្យាល័យហ៊ុនសែន អូររាំងឪ ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ស្ថិតនៅក្នុងឳកាសនោះ គណៈអធិបតី និងអ្នកចូលរួមក្នុងអង្គពិធីទាំងអស់ បានធ្វើការដាំដើមឈើ និងធ្វើការរើសសម្រាមសំអាតបរិស្ថាននៅក្នុងសាលារៀន បរិវេណផ្សារអូររាំងឳ និងតាមផ្លូវទីសាធារណៈនានា នៅជុំវិញទីរួមស្រុកអូររាំងឪ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ អោយចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ៕