សម្តេចអគ្គមហាសេនាបតី បញ្ជាក់ពីភាពផ្ទុយគ្នាស្រឡះនៃការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ និងប្រជាពលរដ្ឋ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ បានបង្ហាញអំពីភាពខុសគ្នា នៃការថតរូប Selfie របស់សម្តេច ជាមួយដៃគូសន្ទនានយោបាយ និងប្រជាពលរដ្ឋ ការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ ល្អូកល្អឺនតែ សំបក្រៅប៉ុណ្ណោះ ដែលខុសប្លែកការថតរូប Selfie ជាមួយប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីស្រឡាញ់ គោរព អស់ពីដួងចិត្ត។
តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ផ្ទាល់ខ្លួន របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយ ដៃគូសន្ទនា នយោបាយ ដែលមើល ឃើញពីសំបកក្រៅ ហាក់ដូចជា ល្អូកល្អឺនល្អ ជាមួយគ្នាខ្លាំងណាស់ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយ ភាពមិនស្មោះត្រង់ ដែលធ្វើឲ្យ ខ្ញុំសោកស្តាយបំផុត មកទល់ពេលនេះ”។
សម្តេចបានបញ្ជាក់ទៀតថា “ថ្មីៗនេះខ្ញុំបានសាកល្បង Selfie ជាមួយយុវជន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលខ្ញុំបានឃើញច្បាស់ នូវការគោរព ស្រឡាញ់ស្មោះស្ម័គ្រ ចេញពីបេះដូង ពិតប្រាកដ របស់បងប្អូនកូនក្មួយ ខ្ញុំរំភើបរីករាយ ដែលបានផ្តល់ នូវក្តីស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅតាមរយៈ Selfie ដែលខ្ញុំបានថត ជាមួយបង ប្អូនជនរួមជាតិ និងយុវជនជាទីស្រឡាញ់”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ បន្ថែមទៀតថា “សូមអរគុណចំពោះ ឱកាសដែលបាន Selfie ជាមួយគ្នាតាម បែបសាមញ្ញបំផុត ដែលកាន់តែ ធ្វើអោយ រូបខ្ញុំបានជិតស្និទ ជាមួយបងប្អូន ជនរួមជាតិទាំងអស់គ្នា។ សូមសុខសន្តិភាព និងសេចក្តី គោរពស្រឡាញ់ បន្តកើតមានដល់ ក្រុមគ្រួសារកម្ពុជា ទូទាំងប្រទេស ហើយខ្ញុំសន្យា ថែរក្សាការពារ សន្តិភាព ដើម្បីជនរួមជាតិ និងយុវជនកម្ពុជា កាន់តែមាន ឱកាសច្រើនឡើង ដើម្បីអភិវឌ្ឍន៍ សង្គមជាតិយើង ឲ្យកាន់តែ រីកចម្រើន ខ្លាំងឡើងថែមទៀត”៕

KS11418

KS11419

KS11420

KS11421