ខេត្តត្បូងឃ្មុំ៖ ១៤ កក្កដា ២០១៥ ក្នុងនាមថ្នាក់ដឹកនាំមួយរូប និង ក្នុងនាមពុទ្ធសាសនិកមួយរូប ជារៀងរាល់ឆ្នាំ ជារៀងរដូវបុណ្យទាន ឯកឧត្តម ជា សុផារ៉ា រួមនិងមន្ត្រីក្រោមឱវាទជាថ្នាក់ដឹកនាំក្រសួង គណៈអភិបាលស្រុកត្បូងឃ្មុំ តែងតែគិតគូរ និងបាននាំយកទៀនវស្សារួមនិងទ័យទានដើម្បីប្រគេនព្រះសង្ឃគ្រប់វត្តទូទាំងស្រុកត្បូងឃ្មុំ សំរាប់ចូលកាន់ព្រះវស្សាអស់កាលត្រីមាសចាប់ពីថ្ងៃ ១រោចខែ ទុតីយាសាឍ រហូតដល់ថ្ងៃទី១៥កើតខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩។