រីករាយថ្អៃខួបកំណើត ៦១ឆ្នាំ ឈានចូល ៦២ឆ្នាំ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៉ុន រ៉ានី ប្រធានកាកបាតក្រហមកម្ពុជា


ថ្ងៃនេះពិតជាថ្ងៃដ៏វិសេសវិសាល រីករាយក្រៃលែង ជាទីបំផុត របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមជាតិកម្ពុជា ក៏ជាថ្ងៃដែលសម្តេចបានចាប់បដិ កំណើតនៅលើភពផែនដីរបស់យើងនេះដែរ ដែលបច្ចុប្បន្ននេះ សម្តេចប្រធានមានវ័យ ៦១ឆ្នាំឈានចូល ៦២ឆ្នាំហើយដែរ , តែរូបសម្ជស្ស ចរិយាសម្បត្តិ និង បញ្ញាវាងវៃ ភាពថ្លៃថ្នូរជាស្ត្រីខ្មែរ ជាមាតាគំរូ នៃការដឹកនាំរបស់ម្តេចប្រធាននៅ តែស្រស់ស្អាត និង ខ្លាំងដដែលពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងថ្ងៃ៥កើត ខែកត្តិក ឆ្នាំមមែ ពស ២៥៥៩ នេះ! យើងខ្ញំុសូម លើកដៃបួងសួងដល់ទសបារមី ខ្លាំងពូកែក្នុងលោកនេះ រួមទាំងគុណ បារមី មាតាបិតា តាមជួយបីបាច់ថែរក្សា ក្រុមគ្រួសារ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ប្រធានកាកបាទក្រហមកម្ពុជាដែលជាស្ត្រីទី១របស់កម្ពុជាផងដែរ ដែលបានទទួលសារសព្ទ័ ស្នាដៃកិត្តិយសជាច្រើន
ក្នុងការចូលរួមបំរើចលនា មនុស្សធម៏ជាច្រើនដែល ពំុអាចរៀបរាប់អស់បាន នូវការលះបង់កម្លាំងកាយ កម្លាំងចិត្ត របស់សម្តេច ដើម្បីប្រជាជនខ្មែរ គ្រប់ទីកន្លែង ដែលបានដឹកនាំកម្លាំងមនុស្សធម៏កាកបាទក្រហមកម្ពុជា ទទួលបានជាលទ្ឋផល ផ្លែផ្កា យ៉ាងត្រចះត្រចង់គួរជាទីមោទន:។

121515 Bun Rany Hun Sen4

121515 Bun Rany Hun Sen3

121515 Bun Rany Hun Sen1

121515 Bun Rany Hun Sen2