Facebook សម្តេចតេជោ៖ ស្ម័គ្រចិត្តលះបង់គ្រួសារដោយមិនខ្លាចបាត់បង់អាយុជីវិត ក្នុងការរំដោះប្រទេសជាតិបញ្ចប់សង្រ្គាម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីអំពីគំរូវីរភាព របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានសារសំខាន់ជាចាំបាច់បំផុតរបស់ប្រទេសកម្ពុជា ទាំងអតីតកាល និងបច្ចុប្បន្ននេះ ព្រមទាំងស្ម័គ្រចិត្តលះបង់គ្រួសារ ដោយមិនខ្លាចបាត់បង់អាយុជីវិត ក្នុងការរំដោះប្រទេសជាតិបញ្ចប់សង្រ្គាម និងពេញចិត្តក្នុងការបម្រើប្រជាពលរដ្ឋ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
នៅក្នុងសារខ្លីមួយ ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«លក្ខណៈសម្បត្តិពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាត្រូវការចាំបាច់បំផុតនោះគឺ គំរូវីរភាពអង់អាចក្លាហានរបស់សម្តេច ដែលបានស្ម័គ្រចិត្តលះបង់គ្រួសារ ដោយមិនខ្លាចបាត់បង់អាយុជីវិត ក្នុងការរំដោះប្រទេសជាតិ បញ្ចប់សង្រ្គាម ព្រមទាំងបានបង្រួបបង្រួមជាតិខ្មែរទាំងមូល អោយបានរួមរស់នៅក្នុងសង្គមជាតិតែមួយ ដោយគ្មានការរើសអើង។ ដោយសារអតីតភាពជាប្រវត្តិសាស្រ្តនោះហើយ ទើបកម្ពុជាបានសុខសាន្តមកទល់សព្វថ្ងៃ»
Facebook សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយកម្ពុជាពីវាលពិឃាត មកកម្ពុជាអច្ឆរិយៈរស់ឡើងវិញ ដែលជាមោទនភាពរបស់ខ្មែរគ្រប់រូប។ សម្តេចតេជោ ពេញចិត្តក្នុងការបម្រើប្រជាពលរដ្ឋ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ មោទនភាពរបស់សម្តេច គឺខ្មែរឈ្នះទាំងអស់គ្នា ខ្មែរបានសុខគ្រប់គ្នា និងប្រទេសជាតិរីកចម្រើនទៅមុខ»

111215 Hun Sen FB