មេមត់៖ ថ្ងៃពុធ ៣ រោច ខែភទ្របទ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា គ.ស. ២០១៥ នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌ ៣ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសដែលពុទ្ធបរិស័ទ្ធកម្ពុជាទូទាំងប្រទេស បាននឹងកំពុងប្រារព្វពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញចូលរួមកាន់បិណ្ឌវេន៣ ចំនួន ៣ វត្ត គឺ១) វត្តគិរីវនារាមកន្ទួត ឃុំជាំតាម៉ៅ ២) វត្តមទុមរតនារាមមេមត់ ឃុំមេមត់ និង ៣)វត្តដារ ឃុំដារ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥។