យុទ្ធនាការសាធារណៈស្តីពីពិព័រណ៌ថវិកាឃុំដំរិល ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ


(ត្បូងឃ្មុំ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំដំរិល ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី រដ្ឋបាលឃុំ អង្គការខេមរា និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ (CPDD) នៅបរិវរណវត្តសេតហត្ថី(វត្តដំរិល)ស្ថិតនៅឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
យុទ្ធនាការសារធារណៈ មានការអញ្ជើញចូលរួមពីសំណាក់ លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪ លោកមេឃុំដំរិល លោកស្រី កុយ ផល្លានី នាយិការអង្គការខេមរា និងសហការី លោកនាយករងទីចាត់អន្តរវិស័យ នៃរដ្ឋបាលខេត្ត លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាពឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា លោកគ្រូ-អ្នកគ្រូ លោកមេភូមិ អនុភូមិ សមាជិកភូមិ រួមទាំងប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ។
យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងនិងយល់ច្បាស់ពីថវិកាថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍន៍ ភូមិ ឃុំ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងដើម្បីលើកកម្ពស់នៅតម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិការថ្នាក់ក្រោមជាតិ។