ពិធីប្រកាសប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ


ស្រុកមេមត់៖ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកំពាន់ ដោយតែងតាំង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា តែងតាំងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ឃុំកំពាន់ ។ នាថ្ងៃអាទិត្យ ៩រោច ខែស្រាព៌ណ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សឃុំកំពាន់ ស្រុកមេមត់ ។