ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយស សមាមគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ អមដំណើរដោយលោកជំទាវ លោកស្រី ថ្នាក់ដឹកនាំ និងបណ្ដាញសមាគមនារីមន្ទីរជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ ប្រជាពលរដ្ឋចំណុះជើងវត្ត អញ្ជើញចូលរួមដាក់បិណ្ឌវេនទី១២ នៅវត្តទួលព្រះពន្លា ស្ថិតក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ ប្រធានកិត្តិយស សមាមគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកំទាវ ម៉េង វ៉ាន់ដានីន ដែលត្រូវជាភរិយា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀល និង៨០ដុល្លារ ទៅប្រគេនជូនវត្តព្រះពន្លា សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋ ក្នុងម្នាក់ៗ១ម៉ឺនរៀល ក៍ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ។
នាវេលាដ៍ប្រពៃ ធ្វើបុណ្យ ចែកទៀន រាប់បាត្រ បង្សុកូល លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានឧទ្ទិសកុសល្យផលបុណ្យដែលបានសាងឡើងដោយសទ្ធាជ្រះថ្លា ជូនដល់ដួងវិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៍ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា គ្រប់ៗក្រុមគ្រួសារ៕