គណបក្សក្រុងសួង រៀបចំពិធីប្រកាសតែង តម្លើងឋានៈមន្ត្រីគណបក្សក្រុង ជាសមាជិកអចិន្ត្រៃយ៍ ១រូប សមាជិកគណៈកម្មាធិការគណបក្សក្រុង ៩រូប និងប្រកាសគណៈជំនាញទាំង៤


(សួង) ២២ កញ្ញា ២០១៩ ឯកឧត្តម យីន គីមហ៊ន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង តម្លើងឋានៈមន្ត្រីគណបក្សក្រុង ជាសមាជិកអចិន្ត្រៃយ៍ ១រូប សមាជិកគណៈកម្មាធិការគណបក្សក្រុង ៩រូប និងប្រកាសគណៈជំនាញទាំង៤ នៃគណៈកម្មាធិការគណបក្សក្រុង នៅទីតាំងស្នាក់ការគណបក្សក្រុង ។