ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធរោងស្គរ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ក្នុងវត្តសំរោងបុរី ហៅវត្តសំរោង ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសមិទ្ធផលទាំងនេះក្រោមការជួយឧបត្ថម្ភពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម ទេព ធន ប្រធានក្រុមការងារចុះជួយឃុំមង់រៀវ ឃុំជប់ និងឃុំជីគរ ព្រមទាំងសប្បុរសជនជិតឆ្ងាយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានសទ្ធាជ្រះថ្លា ចូលបច្ច័យកសាងវត្ត និងទុកប្រើប្រាស់ទូទៅបំរើអោយវិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមនេះ នូវថវិការចំនួន២០លានរៀល ព្រមទាំងជូនថវិការដល់តាជីយាយជី១០០នាក់ ម្នាក់ៗ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូបង្រៀន៤២នាក់ ម្នាក់ៗ ២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូពេទ្យ ១០ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារចំនួន២៧ម្នាក់ ម្នាក់ៗ២ម៉ឺនរៀល និងសិស្សានុសិស្ស ប៉ិច២ដើម សៀវភៅ២ក្បាលផងដែរ៕