សមាជិកគណបក្សស្រុកមេមត់១០៨៩នាក់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនឯកឧត្តម ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ ដែលបានឧបត្ថម្ភសម្រាប់ទស្សនកិច្ច នៅសៀមរាបអង្គរ រយៈពេល ៣ថ្ងៃ


សៀមរាប៖ គណបក្សស្រុកមេមត់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត គោរពជូន ឯកឧត្តម ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ និង ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកមេមត់ ដែលបានឧបត្ថម្ភសម្រាប់ទស្សនកិច្ច នៅសៀមរាបអង្គរ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ២៣ – ២៥ សីហា ២០១៨ ទាំងថ្លៃធ្វើដំណើរ,ការស្នាក់នៅ និងអាហារ ១ថ្ងៃ ៣ ពេល ដល់សមាជិក សមាជិកា ដែលជាមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ សរុប ១០៨៩នាក់។ សូមគោរពជូនពរ ឯកឧត្តម និងលោក ជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី សូមប្រកបដោយពរ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ ចូរកើតមាន កុំបីឃ្លៀងឃ្លាតឡើយ។