ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយយុវជន សកម្មជនស្រុកតំបែរ ចំនួន ៧០០នាក់


តំបែរ ០៤ ខែកក្កដា ឆ្នាំ២០១៨៖ ឯកឧត្តម ហេង សួរ​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ទទួលបន្ទុកការងារយុវជន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ យុវជនស្រុក ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ទូទាំងស្រុក ក្រុមឃោសនិក និងក្រុមទ្រទ្រង់សភាពការណ៍ ដើម្បីត្រៀមលក្ខណៈក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានចំនួនប្រមាណ ៧០០នាក់។