តំបែរ ០៤ កក្កដា ២០១៨៖ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារថ្នាក៊កណ្តាលចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំចុងជាច និងលោក នាដ្ឋ រ៉ាវុធ ប្រធានគណបក្សស្រុក បានប្រារព្ធពិធីជួបសំណេះសំណាលមួយសមាជិកសាខាបក្សភូមិ ប្រធានក្រុមបក្សឃុំ សរុប ៧៥៨ នាក់ នៅស្នាក់ការគណបក្សឃុំចុងជាច ស្រុកតំបែរ ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ និងគណបក្សស្រុក ឃុំផងដែរ។
ក្នុងកិច្ចសំណេះសំណាលបានផ្តោតសំខាន់ៗលើខ្លឹមសារការអប់រំនយោបាយ សតិអារម្មណ៍ពង្រឹងការគ្រប់គ្រងសមាជិកបក្ស និងការចូលរួមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជយ័ជម្នះ ។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរបានឧបត្ថម្ភថវិកាជូនសមាជិកចូលរួម ក្នុងម្នាក់ៗ ថវិកា ២០ ០០០ រៀល ។