ឯកឧត្តម វង សូត អញ្ជើញ​សំណេះសំណាល​ជាមួយសមាជិកបក្សឃុំកោងកាងដើម្បីស្ដាប់ពីតម្រូវការ


ពញាក្រែក៖ ពិធី​សំណេះសំណាល​ នៅឃុំកោងកាង ដើម្បីស្ដាប់ពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការផ្តល់សេវាសាធារណៈ របស់អាជ្ញាធរដល់ប្រជាជន ក្រោម​អធិបតីភាព​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នៅក្នុងឳកាសនោះដែរ តំណាងប្រជាពលរដ្ឋបានលើកសំណូមពរជាច្រើន ក្នុងនោះបញ្ហាផ្លូវក្នុងភូមិដែលរងការខូចខាត ការស្ដារប្រឡាយទឹក លូបង្ហូរទឹក និង ភ្លើងអគ្គីសនីប្រើប្រាស់តាមផ្ទះ គឺជារឿងដែលពួកគាត់ស្នើរឲ្យជួយអន្តរាគមន៍ ដោះស្រាយឲ្យបានលឿនដើម្បីសម្រួលដល់ការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ថ្ងៃ​ចន្ទ​ ៨រោច​ ខែពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២
#ត្បូងឃ្មុំ​ ថ្ងៃទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៨#

180507 Vong Sot1

180507 Vong Sot2

180507 Vong Sot3