នៅព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឧប្បដ្ឋានសាលានិង សាលាពុទ្ធិកបឋម សិក្សាកម្រងសម្តេច ហេង សំរិន ពញាក្រែក រួមនឹងងសមិទ្ធផលនានា នៅក្នុងវត្តមង្គលនិវេសន៍ ហៅវត្តកណ្តោលជ្រុំ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនេះសម្តេចអគ្គមហាពញាចក្រីហេងសំរិន បានថ្លែងអំណរគុណចំពោះ អ៊ំ ពូ មីង បងប្អូន ក្មួយៗទាំងអស់ ដែលបានជឿទុកចិត្ត និងបានបោះឆ្នោតគាំទ្រគណបក្ស
ប្រជាជនកម្ពុជានាពេលកន្លងមក និងសូមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ សម្តេចបានថ្លែងអំណរគុណចំពោះបង ប្អូន សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់រូប ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីខែកុម្ភៈ កន្លងមក ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវឲ្យបងប្អូនទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ និងបុរេលក្ខណនៃការអភិវឌ្ឍដោយ មិនត្រូវជឿតាមការញុះញង់របស់ពួក អគតិ និងជនជ្រុលនិយមទាំងឡាយ ដែលចូលចិត្តញុះញង់បំភ័នបំភ្លៃការពិត និងតែងតែរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជានិងត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ ឱ្យបានល្អប្រសើរ និងស្ថិតស្ថេរគង់វង្សយូរអង្វែង៕