ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្លូវ១ខ្សែថ្មីមួយបន្ថែម លើផ្លូវជាច្រើនទៀត ត្រូវបានអភិវឌ្ឍន៍ក្នុងខេត្តត្បូងឃ្មុំ គឺគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូDBSTគម្រោង RRIP II លើខ្សែផ្លូវ KC8 ពីភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅកាន់ភូមិឈូកស ឃុំដូនតី ស្រុកពញាក្រែក ប្រវែង១៧គីឡូម៉ែត្រ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ កំពុងដំណើរការសាងសង់យ៉ាងសកម្ម នៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០១៨នេះ ៕