នារសៀល ថ្ងៃសៅរ៍ ១០រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្នុងភូមិភាគទី២( ខេត្ត កំពង៉ចាមនិងខេត្តត្បូងឃ្មុំ )ដឹកនាំដោយឯក ឧត្តម អ៑ុកប៑ុនឈឿន ចុះយុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅស្រុកតំបែរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
យុទ្ធនាការឃោសនានេះមានរយៈពេល១៤ថ្ងៃ គឺពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាឱកាសឱ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្សយើងបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងរបស់គណបក្សសម្រាប់នីតិកាលទី៤នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ និងស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និង ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណើ្តមប្រៀបឈ្នះឱ្យបានដាច់ខាតក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ។