អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ ២ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


1/ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី 17/06/2017 និងគ្រោងបញ្ចប់ថ្ងៃ31/03/2018 ។
2/ អគារមានបណ្តោយ80ឞXទទឹង54ឞ មានកំពស់2ជាន់រួមទាំងជាន់ផ្ទាល់ដី(Eo E1)ផ្ទៃក្រឡាសាងសង់សរុប 5023 ម៉ែត្រការេ សំណង់ធ្វើអំពីបេតុង ដែក ឥដ្ឋ និងដំបូលប្រក់ក្បឿងស្រកាលេញ និងស័ង្កសី ស្ថិតនៅលើផ្ទៃដីសរុប 15202 ម៉ែត្រការ៉េ។
3/ ជាទីស្នាក់ការធំជាងគេ ដែលមានសាលប្រជុំអាចដាក់មនុស្សបាន 2500នាក់ ។
4/ មានរចនាបទស្ថាបត្យកម្មខ្មែរល្អសមស្រប និងមានការតុបតែងលម្អរផ្នែកខាងក្នុង និងខាងក្រៅប្រកបដោយសោភ័ណភាព និងគុណភាពល្អប្រណីត ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។
5/ គម្រោងសាងសង់នេះបានគោរពតាមបទដ្ឋានបច្ចេកទេសសំណង់កំរិតខ្ពស់ ទាំងគុណភាព សុវត្ថិភាព ដោយរៀបចំប្រពន្ធ័ពន្លត់អគ្គីភ័យ ប្រពន្ធ័ការពារអេកូរលកសម្លេងកំរិតខ្ពស់ និងប្រពន្ធ័ការពាររន្ទះ ។
6/ នៅក្នុងបរិវេណផ្នែកខាងមុខអគារមានសួនច្បារបង្ហាញពីក្តីស្រឡាញ់ចំពោះកម្ពុជា(I lOVE CAMBODIA)សម្រាប់លម្អរអគារផង និងមើលពីលើអាកាសផង ហើយបរិវេណខាងមុខនេះអាចចតរថយន្តបានជាង150 គ្រឿង។
7/ របងនិង ក្លោងទ្វារធំទូលាយ សសរក្លោង២កំពស់៩ម លម្អរដោយម្កុដទេវតា និងមានក្បាច់រចនាបែបស្ថាបត្យកម្មខ្មែរល្អប្រណីត។
180103 Chea Sophara1-1
180103 Chea Sophara1-5
180103 Chea Sophara1-4
180103 Chea Sophara1-6