(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសថា នៅកម្ពុជាមានសារព័ត៌មាន ៣ប្រភេទ ដែលមិនគួរឱ្យមានវត្តមាននៅក្នុងប្រទេសនេះឡើយ។
ការព្រមានរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបលើកទី២ ជាមួយនឹងអ្នកសារព័ត៌មាន អ្នកនាំពាក្យមកពីស្ថាប័ននានា ប្រមាណ៣៤០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា សារព័ត៌មានទាំង៣ប្រភេទនោះ រួមមាន៖ ទី១៖ គឺសារព័ត៌មានដែលបានតាំងខ្លួនជាប្រភេទក្រុមម៉ាហ្វីយ៉ា ដែលដែរជម្រិតទារប្រាក់ពីអ្នកដទៃជាថ្នូរ នឹងការចេញផ្សាយ បើគេមិនឱ្យផ្សាយអាក្រក់ពីគេ ជាពិសេសពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ទី២៖ គឺសារព័ត៌មានបានបើកដោយមិនមានច្បាប់ ហើយមិនបានបង់ពន្ធ ដែលកន្លងមកការបិទសារព័ត៌មាន មិនគោរពច្បាប់នៅកម្ពុជានេះ ត្រូវបានគេយកទៅផ្សាយថាសារព័ត៌មាននោះគឺជាជនរងគ្រោះទៅវិញ និងទី៣៖ គឺជាប្រភេទសារព័ត៌មានតែឈ្មោះ ប៉ុន្តែមិនដែលមានសកម្មភាព មិនដែលចេញផ្សាយ នៅពេលដែលពួកគេប្រព្រឹត្តល្មើសច្បាប់ បែរជាយកឈ្មោះសារព័ត៌មាននោះមកសំអាងទៅវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងព័ត៌មានបន្តចាត់វិធានការលើសារព័ត៌មានទាំង៣ប្រភេទនេះ ឱ្យបានតឹងរឹងបន្ថែមទៀត ទោះជាកន្លងមកក្រសួងព័ត៌មានបាន ចាត់វិធានការខ្លះរួចទៅហើយក្តី។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសារព័ត៌មាន ដែលប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់ខ្លួន ដោយមិនមានឆ្វេងនិយម ឬស្តាំនិយម។ សារព័ត៌មានដែលមានលក្ខណៈកណ្តាលនិយម គឺជាសារព័ត៌មានដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕
source: Freshnews