សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខជូនជាតិនៅមុខប្រាសាទអង្គរវត្ត


នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ដែលពិធីនេះ មានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

ពិធីបួងសួងសុំសេចក្ដីសុខចម្រើនដល់ព្រះរាជាណាចក្រកម្ពុជានេះ គឺប្រាព្ឋធ្វើមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលនៅព្រឹកថ្ងៃស្អែកគឺមានពិធីរាប់បាត្រ និងវេរចង្ហាន់ប្រគេនព្រះសង្ឃ ចំនួន ៥,០០០អង្គ ។ ទន្ទឹមនឹងនេះដែរ ក៏មានកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមអបអសាទរពិធីដ៏អធិកអធមនេះទៀតផង។
សូមកម្ពុជាជួបតែសុខសន្តិភាព និងរីកចម្រើនតរៀងទៅ!

171201 Hun Sen1

171201 Hun Sen2

171201 Hun Sen5