សូមចូលរួមពាក់មួកសុវត្ថិភាពអោយបានគ្រប់គ្នា


ពញាក្រែក៖ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»ដែលរៀបចំឡើងដោយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ស្ថិតនៅមុខវិទ្យាល័យហ៊ុនសែនពញាក្រែក តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានទទួលមួកសុវត្ថិភាពនាពេលនោះ បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរសាធារណការខេត្ត ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែគិតគូរ ពីសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីទទួលមួកនេះទៅ ពួកគាត់សន្យាថានឹងពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ និងគោរពច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីការពារអាយុជីវិតពួកគាត់ និងអ្នកដទៃផងដែរ៕

171030 ly leng1

171030 ly leng2