ឯកឧត្តមអភិបាលរងខេត្ត ហាក់ សុខមករា តំណាងឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក #ការបោះជំរំយុវជន #ខេត្តត្បូងឃ្មុំ លើកទី២ ក្រោមប្រធានបទ “យុវជន និងសហគមន៍” ដោយមានការចូលរួមពី ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អភិបាលស្រុកពញាក្រែក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីតំណាងនាយកដ្ឋានយុវជន នៃក្រសួង អយក ប្រធានការិយាល័យ អយក ក្រុង ស្រុក ទាំង៧ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងប្អូនៗយុវជនស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាយរឹទ្ធិ និងយុវជនកាកបាទក្រហម សរុបចំនួន ៤៥០នាក់ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ(១៤ ដល់ ១៧ តុលា) នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 14-10-17