អង្គកឋិនរបស់សម្តេចពញាចក្រី ហេង សំរិន ដង្ហែរវេរប្រគេនព្រះសង្ឃវត្តថ្កូវ


ស្រុកពញាក្រែក៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី ចៅប្រុសចៅស្រី ឯកឧត្តម វង សូត្រ និងលោកជំទាវ ហេង ពៅ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារ គណៈអភិបាលខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំ វិញខេត្ត ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ គណៈកម្មការ អាចារ្យនិងពុទ្ធបរិស័ទជិតឆ្ងាយ ចំណុះជើងវត្ត “គីរីសុវណ្ណារាម ហៅវត្តថ្កូវ” ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មូលមតិគ្នាដោយឯកច្ឆ័ន្ទនិងសទ្ធាជ្រះថ្លា ផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្ត “គីរីសុវណ្ណារាមហៅ វត្តថ្កូវ” ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃទី៤រោច ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧ មានការជួបជុំពុទ្ធ បរិស័ទជិតឆ្ងាយ ប្រារព្ធពិធីសូត្រ និងប្រារព្ធបទមនសិការ ព្រះរតនត្រ័យ សមាទានសីលនិងនិមន្ត ព្រះសង្ឃបរត្តនិងសង្ឃសម្តែងធម្មទេសនា នៅភូមិគ្រឹះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លេខ១០-១២ ផ្លូវលេខ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ។
លុះព្រឹកថ្ងៃទី៥រោច ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស ២៦៥១ ត្រូវនិងថ្ងៃ អង្គារ៍ទី១០ខែ តុលា ឆ្នាំ២០១៧ ជួបជុំពុទ្ធបរិ ស័ទ និងបងប្អូន ញាតិមិត្ត ទាំងអស់ចំក្បួនដង្ហែរឆ្ពោះទៅវត្ត “គីរីសុវណ្ណារាម ហៅវត្តថ្កូវ”ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅវេលាម៉ោង២រសៀលថ្ងៃទី១០ ខែតុលា និមន្តព្រះសង្ឃ ធ្វើបទបមសិការ ព្រះរតនៈត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តសម្តែធម្មទេសនានៅវត្ត “គីរីសុវណ្ណារាម ហៅវត្តថ្កូវ”។
នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី៦រោច ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ជួបជុំពុទ្ធបរិស័ទដើម្បីប្រារព្ធពិធីដង្ហែរអង្គកឋិនទានប្រទស្សិណព្រះវិហារ៣ជុំ និងវេរប្រគេនព្រះសង្ឃពហូរទេវាឆ្លងជាកិច្ចបង្ហើយបុណ្យ៕

171011 Heng Samrin2

171011 Heng Samrin3

171011 Heng Samrin4