ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួមកាន់បិណ្ឌទី៤ នៅឃុំទន្លេបិត


ស្រុកត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ ឯកឧត្តម ជា សុផារ៉ា អនុប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌទី៤ នៅវត្តអន្លុងពោង វត្តទួលខ្លុង និងវត្តដូនម៉ៅ ស្ថិតក្នុងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។
បន្ទាប់មក នាពេលរសៀល ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សសង្កាត់វិហារលួង ក្រុងសួង និងអញ្ជើញពិនិត្យសំណង់អគារស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

170909 Chea Sophara3

170909 Chea Sophara1