សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនៅកោះពេជ្រ


នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ថ្ងៃពុធ សម្តេចនឹង អញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា ។
គោលបំណង នៃការជួបជុំនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួល ឲ្យកម្មករនិយោជិតកាន់តែមាន លក្ខខណ្ឌ ការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោបានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះរោងចក្រសហគ្រាស ត្រូវបានបំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារនិងជីវភាពរស់នៅរបស់កម្មករក្នុងនោះមានដូចជាករដម្លើងប្រាក់ខែ ដែលបានធ្វើជាបន្ត បន្ទាប់។ ការតំឡើងប្រាក់ខែនេះមិនមែនតំឡើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។
ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំគៀងគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជាគឺបក្សប្រឆាំងហាមមិនអោយប្រទេសដទៃទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយដែលបាន ធ្វើអោយប៉ះ ពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំង ការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះ ប្រាក់ខែក៏ត្រូវបានដម្លើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។
សម្តេតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅសមាគមន៍ និយោជក តំណាំងអ្នកគ្រប់គ្រងកម្មករ កម្មការិនី តាមបណ្តារោចក្រ សហគ្រាសនានា ត្រូវមានការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយខិត ខំដោះស្រាយអោយបានល្អនៅពេលមានបញ្ហារកើតមានឡើង។ ត្រូវចង់ចាំថានិយោជិត និងនិយោជក គឺជាដៃគូជីវិតនឹងគ្នា មិនអាចបាត់បង់មួយណាឡើយ។
ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករអោយបានប្រសើរឡើង សម្តេចតេជោ ហ៊ុន សែន បានប្រកាសអោយសាលារាជធានីភ្នំពេញផ្តល់សេវារថយន្តក្រុងសាធារណៈដឹកបងប្អូនកម្មករកម្មការិនីដោយឥតគិតថ្លៃ(Free) មានរយៈពេល ២ឆ្នាំ (ខែសីហា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០១៩)។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអោយមន្រ្តីអាជ្ញាធរពាក់ព័ន្ឋយកចិត្តទុកដាក់ពិនិត្យ ក្នុងការតបណ្តាញទឹក នឹងភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានលើក យកចិត្តទុកដាក់ ចំពោះស្ត្រីជាកម្មការិនីមានផ្ទៃពោះដោយបានផ្តល់ប្រាក់បន្ថែម ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពរបស់កម្មករ ដែលកន្លងមកត្រូវបង់ថ្លៃពាក់កណ្តាល (៥០%) ដោយនិយោជក និង និយោជិត។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ ទៅបងប្អូននិយោជិត(កម្មករ) មិនចាំបាច់បង់តទៅទៀតទេ គឺនិយោជក (ក្រុមហ៊ុន) ទទួលរាប់រងបង់លើការចំណាយនេះទាំងអស់ (១០០%) ដូច្នេះកម្មករយើង អាចនៅសល់ប្រាក់រវាងពី ៨០០០ ទៅ ១២០០០ រៀលក្នុងមួយខែ។ ជាមួយគ្នានោះក្រសួងសុខាភិបាល ត្រូវរៀបចំអោយមានមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែកនៅជិតរោងចក្រ ដើម្បីងាយស្រួលក្នុងការផ្តល់ សេវាកម្មថែរក្សាសុខភាពដល់បងប្អូនកម្មករកម្មការិនី រួមទាំងរៀបចំអោយមានឡានពេទ្យប្រចាំការដើម្បីត្រៀមដឹកកម្មកនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។
ចំពោះរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅកម្មករនិយោជិតទាំងអស់ នឹងទទួលប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត) មានន័យថាពេលនៅមានកម្លាំងធ្វើការ ក៏ទទួលប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើតក៏មានប្រាក់រឺត្រែត ដូចជាមន្ត្រីរាជការដែរ។ គឺមិនចាំបាច់មានក្រប ខណ្ឌការងាររដ្ឋឡើយ។ ប៉ុន្តែត្រូវខិតខំធ្វើការអោយបានល្អ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា កម្ពុជាបានដូរពីប្រទេសប្រល័យពូជសាសន៍មកប្រទេស មានសុខសន្តិភាពពេញលេញ ដូរពីប្រទេសក្រ១០០% ក្លាយមកជាប្រទេសដែលមាអត្រាក្រីក្រតែ១៣.៥% ដូរពីកម្មករដែលមានប្រាក់ខែត្រឹមតែ ៥០ដុល្លារ មកប្រាក់ខែជាង ១៦៨ដុល្លា (+អត្ថប្រយោជន៍ ផ្សេងៗទៀត) គឺបានធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរទៅមុខជាលំដាប់។ ច្បាស់ ណាស់ គឺមានតែ គណបក្សប្រជាជនតែមួយគត់ ដែលបានដូរនូវអ្វីៗគ្រប់យ៉ាងអោយបានល្អប្រសើរ សម្រាប់កម្ពុជា។ ដើម្បីសម្រួលដល់ក្មួយៗកម្មករអាចចុះឈ្មោះបោះឆ្នោតបាន គឺក្មួយៗអាចទៅចុះឈ្មោះ នៅទីតាំងជិតកន្លែងធ្វើការរបស់ក្មួយៗផ្ទាល់តែម្តងដោយមិនចាំបាច់ធ្វើដំណើរទៅខេត្ត ដែលត្រូវចំណាយពេលវេលាច្រើនប៉ះពាល់ដល់ការងារ។ ការចុះឈ្មោះបោះឆ្នោតគឺចាប់ផ្តើមធ្វើនៅថ្ងៃ 1/9/2017 នេះ។សូមក្មួយៗកម្មករកម្មការិនី ទៅចុះឈ្មោះអោយបានគ្រប់ៗគ្នា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង៕

170822 Hun Sen1