ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយសមាជិកបក្សស្រុកអូររាំងឪ


ស្រុកអូររាំងឪ៖ ឯកឧត្តម សាយ សំអាល់ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ នៅថ្ងៃសៅរ៍នេះ បានប្រជុំជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងទទួលយកនូវរាល់សំណូមពរនិងដោះស្រាយរាល់បញ្ហា សំដៅធ្វើឱ្យស្រុកអូររាំងឪ កាន់តែប្រសើរឡើង ហើយធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។
ការជួបជុំនៅថ្ងៃនេះ បងប្អូនសមាជិកសមាជិកាគណបក្ស បានលើកឡើងពីចំណុចសំខាន់ៗដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយ និងសិក្សាបន្ថែមលើសំណូមពរផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ បានស្នើជាដាច់ខាតឱ្យអាជ្ញាធរក្នុងមូលដ្ឋានត្រូវទប់ស្កាត់ និងកំចាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន និងត្រូវផ្តល់សេវាសាធារណៈជូនបងប្អូនពលរដ្ឋឱ្យបានល្អបំផុត៕#cambodia #ស្រុកអូររាំងឪ

170814 Say1