កុំយកមេឃុំប្រូមកដូរមេឃុំពិត


កុំយកមេឃុំប្រូមកដូរមេឃុំពិត
ជាធម្មតានាពេលជិតដល់រដូវកាលឃោសនាបោះឆ្នោត ការទាក់ទាញប្រជាប្រិយភាពក៏ចាប់ផ្តើមកើត មានឡើង តែអ្វីដែលយើងកត់សម្គាល់ឃើញថា បក្សសង្រ្គោះជាតិបានធ្វើសកម្មភាពដដែលៗ គឺបានឃោសនាអកុសលជាច្រើន បោកប្រាស់ ភូតភរ មើលងាយសណ្តានចិត្តប្រជាពលរដ្ឋខ្មែរ ដោយម្តងថា អោយលុយ៤ម៉ឺនរៀលដល់ចាស់ៗ អោយឡានដល់ឃុំៗ លុយមូលនិធិទូរទស្សន៍ ជាដើម លទ្ធផលចុងក្រោយការសន្យានោះសូន្យ បក្សសង្រ្គោះជាតិ គឺបោកបងប្អូនជនរួមជាតិ ។
មកដល់ពេលនេះបក្សសង្រ្គោះជាតិ ចង់បានប្រជាប្រិយហួសហេតុ សុខចិត្តប្រើល្បិចកលយ៉ាងអាក្រក់ បើទោះបីរំលោភបំពានលើអ្នកដទៃក៏ដោយ ក៏បក្សសង្រ្គោះជាតិសុខចិត្តហ៊ានបំពាន។

ខ្លឹមសាររបស់បក្សសង្គ្រោះជាតិ មានចរិក ញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធរ ដល់មន្ត្រីឃុំសង្កាត់ទូទាំងប្រទេសទៀត។ នេះជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលមន្ត្រីថ្នាក់ឃុំសង្កាត់ទាំងអស់ មិនអាចទទួលយកបានទេ។
មន្ត្រីមូលដ្ឋានទាំងអស់ បានខិតខំបម្រើរាស្ត្រ ស្របតាមតួនាទីរបស់ខ្លួន ដោយមិនមានការរើសអើងនិន្នាការនយោបាយសោះឡើយ។ បន្ថែមពីនេះយើងខ្ញុំ ទាមទារឲ្យបក្សប្រឆាំងកែតម្រូវខ្លឹមសារនោះជាបន្ទាន់ ដើម្បីរក្សបរិយាកាសល្អ និងសន្តិសុខរបស់ប្រទេស។

170116 Sok esan2