ភ្នំពេញ ៖ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការប្រកាសរបស់អាចារ្យ A ដែលថាមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះ វាជាសិទ្ធិនយោបាយរបស់គាត់ ហើយគាត់និយាយហ៊ាន ត្រូវហ៊ានទទួលខុសត្រូវ ដោយខ្លួនឯង។
ឯកឧត្តម សុខ ឥសាន មានប្រសាសន៍បន្តថា ការប្រកាសនេះ ជាសិទ្ធិរបស់គាត់ ពីព្រោះជាធម្មតាការបោះឆ្នោត គេបោះជាសម្ងាត់ មិនឲ្យដឹងថា ពលរដ្ឋណាបោះឆ្នោតឲ្យបក្សណាទេ ហើយច្បាប់បោះឆ្នោត ក៏បញ្ជាក់ដែរថា ធ្វើជាសម្ងាត់ ហើយការសម្ងាត់នេះ ក៏មានលក្ខខណ្ឌល្អដែរ ដើម្បីកុំឲ្យមានប្រទូសរ៉ាយរវាងអ្នកជិតខាង ជាមួយអ្នកជិតខាង ថាមាននិន្នាការនយោបាយគណបក្សនេះ អ្នកបក្សនោះជាដើម។
ឯកឧត្តម សុខ ឥសាន៖ អាចារ្យ A បោះឆ្នោតអោយបក្សណា ជាសិទ្ធនយោបាយរបស់គាត់ ប៉ុន្តែគាត់ហ៊ាននិយាយ ត្រូវហ៊ានទទួលខុសត្រូវ

ឯកឧត្តម បញ្ជាក់ថា “តែបើគាត់ប្រកាសបោះឆ្នោតឲ្យបក្សណាៗ នោះមិនមានបញ្ហាអ្វីទេ។ តែគាត់ហ៊ានធ្វើ ហើយហ៊ានថា ហ៊ានទទួលខុសត្រូវ ហើយគាត់មិនខ្លាចមានការគុំកួនពីអ្នកជិតខាងទេ គាត់និយាយត្រង់ និយាយពិត អាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ ហើយនេះក៏ជាការជម្រះអារម្មណ៍ដែរ ពីព្រោះកន្លងទៅគេថា ABC ហ្នឹងជាកូនជឹងរបស់គណបក្សប្រជាជនកម្ពុជាផង តាមពិតបើគាត់ប្រកាសចឹងទៅហើយ វាច្បាស់ហើយ”។