ឯកឧត្តម ប្រាជ្ញ ចន្ទ ពិនិត្យការសាងសង់អគារវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុល


ព្រឹកថ្ងៃទី១៨ មករា​ ២០១៧ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យការសាងសង់អគារសាលារៀន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនបន្ថែម ដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុល ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមអភិបាលខេត្ត ក៍បានសំណេះសំណាល និងចូលរួមត្រេកអរ ដល់លោកនាយកសាលា ដែលបានទទួលអគារថ្មីស្រឡាងបន្ថែមទៀត ។
ឯកឧត្តម ក៍បានជំរុញការសាងសង់អោយបានរួចរាល់ឆាប់រហ័ស សម្រាប់បំពេញតម្រូវការសិក្សា ក្រេបយកចំណេះវិជ្ជា ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ដើម្បីអោយសាកសមទំពាំងស្នងប្ញស្សី ជាសសរទ្រូងប្រទេសជាតិ ៕
170122 prachchan