ប្រកួតបាល់ទះអបអរខួបជ័យជំនះ ៧ មករា


ត្បុងឃ្មុំ៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក សេង សុខឃឿន ប្រធានក្រុមការងារយុវជនស្រុកត្បូងឃ្មុំ រួមដំណើរដោយក្រុមការងារយុវជនគណបក្សខេត្ត ស្រុក បានអញ្ជើញជាកិត្តិយសចូលរួមក្នុងកម្មវិធី ការប្រកួតបាល់ទះបុគ្គលិកសិក្សាទាំង៦វិទ្យាល័យ ក្នុងស្រុកត្បូងឃ្មុំ រួមទាំងវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង និង ក្រុមកីឡាករ មន្ទីរ អយកខេត្ត ដើម្បី អបអរសាទរ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩ – ថ្ងៃ៧មករា២០១៧ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ហាក់ សុខមករា ក៏បានឧបត្ថមថវិការ ៥០មុឺនរៀល ដល់គណកម្មការប្រកួតផងដែរ។

2 HSM