ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលប្រជុំតូចសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។
កិច្ចប្រជុំដែលធ្វើឡើងនេះ មានគោលបំណងផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន៣ចំនុច រួមមាន ១-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប៉ាំន់ប្រមាណ សមត្ថភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងផែនការអន្តរាគមន៍អភិវឌ្ឍស្ថាប័នរយៈពេល ៣ឆ្នាំ (២០១៦-២០១៨) ២- ពិនិត្យ ពិភាក្សា និអនុម័តលើសំណើស្នើសុំតែងតាំងមន្ត្រីរាជការចំនួន ៣២នាក់ នៅតាមមន្ទីរនានា នៃខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ៕