ឯកឧត្តម រ័ត្ន វិរៈ ,លោក អ៊ុក ណាវ៉ាន់ ,លោក ងួន ប៊ុណ្ណាន ,អង្គការ ការីតាស និងក្រុមការងារយុវជនវិស័យបរិស្ថាន មេឃុំ មេភូមិ បានចុះមូលដ្ឋាននៅ​ ឃុំ ទួលសុភី ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យលទ្ធភាព និងទីតាំង ដែលត្រូវអនុវត្ត


ស្រុកអូររាំងឪ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម រ័ត្ន វិរៈ លោក អ៊ុក ណាវ៉ាន់ ប្រធានគម្រោងមូលនិធិបន្សាំង លោក ងួន ប៊ុណ្ណាន អភិបាលនៃគណអភិបាលស្រុកអូររាំងឪអង្គការ ការីតាស និងក្រុមការងារយុវជនវិស័យបរិស្ថាន មេភូមិ មេឃុំ បានចុះមូលដ្ឋាន នៅឃុំ ទួលសុភី ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យលទ្ធភាព និងទីតាំង ដែលត្រូវអនុវត្តរួមមាន ៖
១. លទ្ធផលទទួលបានរួមមាន៖
» គម្រោងមូលនិធិបន្សាំង បានផ្តល់ អណ្តូងទឹក និង អង្គការ ការីតាស ផ្តល់ផ្ទាំងថាមពលសូឡា និង សុីទែនទឹក សម្រាប់បូមទឹក នៅភូមិ ថ្មីសែនជ័យ
» គម្រោងមូលនិធិបន្សាំង បានផ្តល់កូនឈើប្រណិត ៥០០០ដើម និង កូនឈើហូបផ្លែ ៥០០០ដើម សម្រាប់ខែ មិថុនា ឆ្នាំ២០១៧ សម្រាប់ ស្រុកអូរាំងឱ
» គម្រោងមូលនិធិបន្សាំង និង អង្គការ ការីតាស នឹងពិនិត្យ ផ្តល់ជូន កិច្ចការងារខាងលើ នៅទីតាំងផ្សេងទៀត ក្នុងស្រុកអូរាំងឪ ។
២. សកម្មភាពគ្រោង ពិនិត្យ ពិចារណា
» ការស្តា ស្រះទឹក នៅភូមិ បឹងកំពឹស
» ការស្តា ប្រឡាយ នៅភូមិ ទួលសូពណ៌
» ទំនប់តានី នៅភូមិ ថ្មដាខាងកើតនិងកន្លែងមួយចំនួនក្នុងមូលដ្ឋាមស្រុកអូររាំងឪ។
» រៀបចំ ការដាំកូនឈើប្រណិតៗ ចំនួន ៥០០ដើម នៅសាលាបុណ្យ ថ្មីសែនជ័យ ។

១

២

៤

៥