ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមគ្រួសារ សមាជិក សមាជិការ រដ្ឋសភា ព្រមទាំងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ចើញកាន់បិណ្ឌវេណទី៩ នៅវត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឆ្លៀតឱកាសមកកាន់បិណ្ឌនៅស្រុកកំណើតរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចចក្រី ហេង សំរិន និងលោកជំទាវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។បន្ទាប់ពីការចុះឈ្មោះបានរួចរាល់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចចក្រី ហេង សំរិន, សម្ដេចបានអំពាវឱ្យប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដោយសម្ដេចបានសរសេរថា “ឆ្លៀតពេលមកកាន់បិណ្ឌនៅស្រុកកំណើត ខ្ញុំព្រះករុណា ខ្ញុំ និងភរិយា បានចុះឈ្មោះបោះឆ្នោតនៅទីនេះតែម្តង។
ខ្ញុំ ព្រះករុណា ខ្ញុំ ទើបតែជាសះស្បើយពីការព្យាបាលភ្នែក ដូច្នេះហើយបានជាមានការយឺតយ៉ាវបន្តិច ក្នុងការចុះឈ្មោះបោះឆ្នោត។ ខ្ញុំ ព្រះករុណា ខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អញ្ជើញទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ។”