សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យ Tongren University ប្រទេសចិនដើម្បីជ្រើសរើសនិស្សិតទៅសិក្សាថ្នាក់បរិញ្ញាបត្រ (Bachelor)


ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យ Tongren University ប្រទេសចិន ដើម្បីជ្រើសរើសនិស្សិតទៅសិក្សាថ្នាក់បរិញ្ញាបត្រ (Bachelor) នៅសាកលវិទ្យាល័យ Tongren University ប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។ និស្សិតជាប់សញ្ញាបត្រទុតិយភូមិទាំងអស់អាចមានឱកាសទៅសិក្សាកម្រិតបរិញ្ញាបត្របាន ដោយទាក់ទងជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីពេលផ្សាយដំណឹងនេះ រហូតល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៣:៣០ រសៀល។ Tongren University និងធ្វើសម្ភាសន៍ជ្រើសរើសនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ។ ព័ត៌មានលំអិតសូមទាក់ទងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅរៀងរាល់ម៉ោងធ្វើការ។ នេះជាឱកាសកម្ររមានរបស់និស្សិតទាំងអស់។

សកលវិទ្យាល័យ