ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី១៥ ខែ កញ្ញា ២០១៦ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត និង ឯកឧត្តមអភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីនិទ្ទេស A ទាំង១១នាក់ ក្នុងការប្រឡង សញ្ញាបត្រទុតិយភូមិ សម័យប្រឡង ២២ខែសីហា ឆ្នាំ ២០១៦ ។ សូមចូលរួមអបអរសាទ ជាមោទនភាពខ្ពស់បំផុត សម្រាប់ខេត្តត្បូងឃ្មុំ នាឱកាសនោះ ឯ.ឧ ក៏បានឧបត្ថម្ភនូវថវិកាក្នុងមួយនាក់ ១លានរៀល ដើម្បីលើកទឹកចិត្តនៃការខិតខំប្រឹងប្រែងកន្លងមក។
“ប្រទេសដែលសំបូរធនធានធម្មជាតិ មិនប្រាកដថារីកចម្រើនទេ តែបើប្រទេសមួយដែលសំបូរធនធានមនុស្សវិញ នោះការរីកចម្រើននឹងឆាប់រហ័ស” ប្រសាសន៍ ឯ.ឧ ប្រាជ្ញ ចន្ទ៕