ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៣ ខែមិថុនា ឯកឧត្តមហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ប្រាជ្ញ ចន្ទអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមកចូលរួមសហការជាមួយ សាលាខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម លន់លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ត កំពុងចាមចុះពិនិត្យការរៀបចំកំពង់ ចម្លងស្ទឹងត្រង់ (ស្រុកស្ទឹងត្រង់ខេត្តកំពុងចាម)និង ទ្រា (ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ) ។ ប្រជាពលរដ្ធដែលរស់នៅទាំងពីខេត្តមានទឹកចឹត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងដឹងគុណជានិច្ច ដោយមានការយកចឹត្តទុកដាក់អាណិតស្រលាញ់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងលោកជំទាវគតិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានសំរេចប្រគល់សាឡាងចំនួនពីរគ្រឿងដើម្បីបំរើការដឹក
ជញ្ជូនឆ្លងកាត់ទន្លេមេគង្គត្រង់ចំនុចស្ទឹងត្រង់ និង ទ្រា ។