មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ចុះធ្វើយុទ្ធនាការបិទ និងចែកស្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ដោយឥតគិតថ្លៃ ដល់យានជំនិះគ្រប់ប្រភេទ ក្នុងខេត្តត្បូងឃ្មុំ
————————
ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុនាពេលយប់ ដោយសារយានជំនិះនានាបើកបរលើដងផ្លូវ មិនមានភ្លើងបំភ្លឺគ្រប់គ្រាន់តាមបច្ចេកទេសនោះ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គង់ សុភាព អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីសាធារណៈការខេត្ត សហការជាមួយប៉ូលីសចរាចរខេត្ត បានចុះធ្វើយុទ្ធនាការបិទ និងចែកស្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ដោយឥតគិតថ្លៃ ដល់យានជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ នៅផ្សារដា និងផ្សារមេមត់ ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ ៕