អូររាំងឪ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ផ្សារអូររាំងឪ ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរស្រុកអូររាំងឪ និងមន្ត្រីសាលាខេត្តត្បូូងឃ្មុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារអូររាំងឪ ។ បន្ថែមលើសនេះទៀត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញ និងលើកទឹកចិត្តប្រជាពលរដ្ឋអោយទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ អោយបានគ្រប់ៗគ្នា និងដើម្បីប្រើប្រាស់សិទ្ធិអោយស្របច្បាប់។