លោក ជា សុផារ៉ា៖ ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ​ អាចប្រើប្រាស់ស្នាក់ការ​ CPP ប្រារព្ធពិធីផ្សេងៗ ទោះមកពីបក្សណាក៏ដោយ


(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ​ សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅ​ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំទាំងអស់​ អាចប្រើប្រាស់ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ជាសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យទាន​ ឬពិធីមង្គលការផ្សេងៗ​ ដោយមិនគិតថ្លៃ ទោះមាននិន្នាការគាំទ្រគណបក្ស នយោបាយផ្សេងគ្នាក៏ដោយ។
លោក ជា សុផារ៉ា បានលើកឡើងបែបនេះ ខណៈលោកចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅស្រុកក្រូចឆ្មា​រ​ ខេត្តត្បូងឃ្មុំ ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០១៦។
លោក ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ និងក្នុងនាម ជាប្រធានក្រុមការងារ ថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រូចឆ្មារ​ សូមគោរពថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ​ និងសម្តេចកត្តិព្រឹត្តបណ្ឌិត​ ​ ដែលបានផ្តល់ថវិកាក្នុងការសាងសង់អគារ​ ព្រមទាំងមិត្តភក្តិនិងសហការី​ ដែលបានជួយគាំទ្រសម្រាប់ដំណើរការសាងសង់ទាំងអស់។
គួរបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសាងសង់នៅ ស្រុកក្រូចឆ្មា​រ​ ខេត្តត្បូងឃ្មុំ មានទំហំ៥៦​ម៉ែត្រ គុណ២៨ម៉ែត្រ នៅលើផ្ទៃដី​ជិត១​ហិកតា៕

160819 Chea Sophara5

160819 Chea Sophara6

160819 Chea Sophara7

ប្រភព៖ Freshnews
http://m.freshnewsasia.com/index.php/en/31845-2016-08-19-03-59-35.html